អត្ថប្រយោជន៍
អត្ថប្រយោជន៍
ថវិកា!
ថវិកា!
លើសពី
លើសពី
សងប្រាក់វិញ
សងប្រាក់វិញ
ពេលរៀនចប់ និងមានការងារធ្វើ
ពេលរៀនចប់ និងមានការងារធ្វើ
តើ ក.អ.ជ.ឌ. ជួយដល់សិស្ស-និស្សិតដូចម្តេច?
កម្មវិធី ក.អ.ជ.ឌ. នឹងផ្តល់ ថវិកាសិក្សាដោយមិនគិតការប្រាក់ ជូនទៅដល់សិស្ស និស្សិត និងមន្ត្រីរាជការនៅតាមស្ថាប័ន សាធារណៈ និងឯកជន ដែលមានបំណងចង់បន្តការសិក្សាក្នុងកម្រិតសិក្សា ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត ឬក្នុងវគ្គបណ្តុះបណ្តាលកម្រិតវិញ្ញាបនបត្រលើជំនាញបច្ចេកវិទ្យាឌីជីថលផ្សេង នៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។ បន្ថែមពីលើការផ្តល់ថវិកាសិក្សា កម្មវិធី ក.អ.ជ.ឌ. ក៏ផ្តល់ការប្រឹក្សាយោបល់ដល់សិស្ស និស្សិត និងមន្ត្រីរាជការគ្រប់រូប ព្រមទាំងជួយសម្របសម្រួលការស្នាក់នៅរបស់និស្សិតមកពីតាមខេត្តផងដែរ។
លក្ខខណ្ឌនៃការសងថវិកាមក ក.អ.ជ.ឌ. វិញ!
កម្មវិធី ក.អ.ជ.ឌ. ផ្តល់លក្ខខណ្ឌងាយស្រួលសម្រាប់បេក្ខជន ដើម្បីធ្វើការសងប្រាក់ដល់កម្មវិធីក.អ.ជ.ឌ. វិញ បន្ទាប់ពីសិស្សនិស្សិតបញ្ចប់ការសិក្សា និងទទួលបានការងារធ្វើ។
តើត្រូវសងដោយរបៀបណា?
ការសងថវិកា ត្រូវធ្វើឡើងតាមរយៈការបង់រំសល់ប្រចាំខែ ដោយផ្អែកតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នារវាងបេក្ខជន និង ក.អ.ជ.ឌ. ដោយធ្វើឡើងនៅក្នុងប្រព័ន្ធគណនារំលស់ឥតការប្រាក់តាមអនឡាញរបស់ក្រុមការងាររដ្ឋបាលផ្ទាល់។
កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)
កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ដែលមានឈ្មោះជាភាសាអង់គ្លេស “Digital Skill Development Program (DSDP)” ក្រោមការផ្តួចផ្តើមគំនិតបង្កើត និងអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈការប្រើប្រាស់ធនធានពី វិភាគទានប្រចាំឆ្នាំរបស់មូលនិធិនៃការកសាងសមត្ថភាព និងស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន(ស.អ.) និងវិភាគទានពីប្រភពស្របច្បាប់ផ្សេងៗទៀត ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធន មនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។
ក.អ.ជ.ឌ.
ក.អ.ជ.ឌ.
តើ
តើ
ជាអ្វី?
ជាអ្វី?
១
លក្ខខណ្ឌទី១៖ លក្ខខណ្ឌតម្រូវមូលដ្ឋាន
បេក្ខជនត្រូវមានលក្ខខណ្ឌតម្រូវដូចខាងក្រោម៖
> ត្រូវមានសញ្ជាតិខ្មែរ
> ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ដែលមាននិន្ទេសរួម A B ឬ C
> ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើសឱ្យចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានជាដៃគូទាំងអស់ របស់ ក.អ.ជ.ឌ.
> អាចឆ្លងកាត់ការប្រលង និង/ឬ ការសម្ភាស ដែលរៀបចំដោយ ក.អ.ជ.ឌ.
> ត្រូវបានលើកទឹកចិត្ត ចំពោះបេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជាជនមានពិការភាព ជានារី


២
លក្ខខណ្ឌទី២៖ សំណុំលិខិតភ្ជាប់នៅពេលបំពេញពាក្យចុះឈ្មោះស្នើសុំដំបូង
បេក្ខជនត្រូវស្កេនភ្ជាប់មកជាមួយនូវឯកសារយោងនៅពេលបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ រួមមាន៖
> រូបថត ៤x៦ ផ្ទៃស
> សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល
> អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត
> សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

៣
លក្ខខណ្ឌទី៣៖ សំណុំលិខិតភ្ជាប់នៅក្រោយពេលជាប់ជាស្ថាពរ
បេក្ខជនដែលត្រូវបានជ្រើសរើសជាប់ជាស្ថាពរត្រូវមកបង្ហាញខ្លួន និងភ្ជាប់មកជាមួយនូវឯកសារតម្រូវរួមមាន៖
> ជីវប្រវត្តិសង្ខេបមានបិទរូបថត (រូបថត ៤x៦ ផ្ទៃ២) ចំនួន ០១ ច្បាប់
> កិច្ចព្រមព្រៀងស្តីពីការផ្តល់ថវិកាសិក្សាសម្រាប់កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ចំនួន ០២ ច្បាប់
> លិខិតធានាអះអាងពីអាណាព្យាបាល ឬសហព័ទ្ធ ចំនួន ០១ ច្បាប់
> សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ
ឬសញ្ញាបត្រសមមូល (មាន ឃ្យូ.អ.កូដ ស្តង់ដា ឬបញ្ជាក់ត្រឹមត្រូវ) ចំនួន ០១ ច្បាប់
> អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ច្បាប់ថតចម្លង (មានបញ្ជាក់ត្រឹមត្រូវ) ចំនួន ០១ ច្បាប់
> សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ចំនួន ០១ ច្បាប់
> សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ច្បាប់ថតចម្លង (មានបញ្ជាក់ត្រឹមត្រូវ) ចំនួន ០១ ច្បាប់

លក្ខខណ្ឌនៃការជ្រើសរើសជាបេក្ខជន ក.អ.ជ.ឌ.៖
កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ផ្តល់ឱកាសដល់ សិស្ស និស្សិត ដែលបំពេញលក្ខខណ្ឌដូចខាងក្រោម៖
សម្រាប់សិស្ស-និស្សិត
សម្រាប់មន្ត្រីរាជការ

Copyright © 2023
DSDP.GOV.KH
រក្សាសិទ្ធិគ្រប់យ៉ាងដោយ
Privacy Policy | Terms of Use | Legal | Sitemap
ABOUT US
PROGRAMS
សម្រាប់សិស្ស និស្សិត
សម្រាប់មន្ត្រីរាជការ
ដៃគូសហការសំខាន់ៗ
USEFUL LINKS
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
តំណបំពេញពាក្យស្នើសុំ
GET IN TOUCH
អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ Phnom Penh, Cambodia, 120210
+855 98 94 777 | +855 12 94 777 | +855 90 94 777
info@dsdp.gov.kh | partners@dsdp.gov.kh

FOLLOW US :